បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៣ និង០០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ ដែលធ្លាក់ជាប់ក្នុងគំលាតថ្មនោះ ត្រូវបានក្រុមជួយសង្គ្រោះ រំកិលក្បាលចេញមកក្រៅបានហើយ តែនៅជាប់ខ្លួនក្នុងគំលាតថ្ម មិនទាន់អាចយកចេញបានទេ ដោយខណៈនេះ ក្រុមការងារកំពុងបន្ដប្រតិបត្តិការ។
មកទល់ពេលនេះ សភាពជនរងគ្រោះ មើលទៅរៀងអស់កម្លាំង ហេវហាត់ជាខ្លាំង ដោយក្រុមជួយសង្គ្រោះ កំពុងជួយបន្តក់ទឹក និងឲ្យបាយគាត់ពិសារ។
សូមបញ្ជាក់៖ បុរសខាងលើ បានធ្លាក់ជាប់ក្នុងគំលាតថ្ម អត់បាយ អត់ទឹក អស់រយ:ពេល៤ថ្ងៃមកហើយ ស្ថិតនៅភ្នំជាប់សាលាបឋមហុងទឹក ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕
មតិយោបល់