ព័ត៌មានជាតិ

ក្រុមសង្គ្រោះ៧១១ ចេញដំណើរពីទីបញ្ជាការកងពល ទៅជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំហើយ

បាត់ដំបង: យោងតាមផេកលោក Soy Narith បានឲ្យដឹងថា កងសង្គ្រោះ៧១១ ចេញដំណើរពីទីបញ្ជាការកងពល ចោមចៅ ទៅព្រលានយន្តហោះយោធា នឹងបន្តតាមឧទ្ធម្ភាចក្រ ឆ្ពោះទៅកន្លែងកើតហេតុ នៅឯភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះ មនុស្សជាប់ក្នុងរូងភ្នំ។

ហេតុការណ៍នេះ កើតឡើងនៅភ្នំជាប់សាលាបឋមហុងទឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបាត់ខ្លួនតាំងពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៩មកម្លេះ ដោយបានធ្លាក់ជាប់ក្នុងគំលាតថ្ម អត់បាយ អត់ទឹកផឹក ហើយខណ:ពេលនេះ ប្រជាជន និងអាជ្ញាធរ កំពុងតែនៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍យកជនរងគ្រោះចេញ៕

មតិយោបល់