ប្រភពព័ត៌មានបរទេសបច្វេកទេសនានាបានឲ្យដឹងថា ក្រុមហ៊ុន Eastman Kodak Co (Kodak) បានចាញ់ក្ដីក្នុងជម្លោះជាមួយនឹងក្រុមហ៊ុន Apple និង RIM។
ក្នុងជម្លោះនោះ Kodak បានប្ដឹងចោទថា iPhone និងBlackBerry ដែលជាទូរស័ព្ទដៃរបស់ក្រុមហ៊ុន Apple និង RIM បានរំលោភទៅលើប៉ាតង់ ទៅលើរៀបនៃការបង្ហាញរូប ជាមួយនឹងកាមេរ៉ាឌីជីថល កាលឆ្នាំ ២០១២ នៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រសប្ដាហ៍មុនតុលាការបានចេញសេចក្តីសម្រេចថា ក្រុមហ៊ុន Apple និង RIM មិនបានល្មើសទៅលើចំណុចដែលបានចោទនោះទេ។
តុលាការ បានប្រាប់Kodak ថា ប្រសិបបើមិនទាន់អស់ចិត្ត ឬយល់ថាការសម្រេចរបស់តុលាការ Kodak អាចធ្វើការដាក់ពាក្យបណ្ដឹងឡើងទៅឧទ្ធរណ៍បាន ហើយវាក៏ស្របនឹងគោលបំណងនៃ Kodak ដែលកំពុងតែមានផងដែរ បានន័យថានៅពេលនេះ Kodak ក៏មានគម្រោងនឹងបន្តដាក់ពាក្យបណ្ដឹងឡើងទៅឧទ្ធរណ៍៕

មតិយោបល់