ព័ត៌មានជាតិ

កម្លាំង​នគរបាល​ឃាត់ខ្លួន​ ជន​ញ៉ូហ្សេ​ឡិន​ ២​នាក់​ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ និង​ដើរ​អនាថា​តាម​ទី​សាធារណៈ

ភ្នំពេញៈ នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​នឹង​៣០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួល​ជន​ញ៉ូ​ហ្សេ​ឡិន​ ចំនួន​០២​នាក់​(​ស្រី​០១​នាក់​)​ ពី​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​អូរ​ឬ​ស្សី​ទី​១​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ពី​បទ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ និង​ដើរ​អនាថា​តាម​ទី​សាធារណៈ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បានឲ្យដឹង​ថា​ជនបរទេស​ទី​១.​ឈ្មោះ​ ZURI​ FREEMAN​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ញ៉ូ​ហ្សេ​ឡិន​ ជន​នេះ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ២០១៩​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ និង​ទី​២.​ឈ្មោះ​ FREEMAN​ JAEGER​ WILLIAM​ ORVY​ ភេទ​ប្រុស​ អាយុ​០៣​ឆ្នាំ​ ជនជាតិ​ញ៉ូ​ហ្សេ​ឡិន​ (​ទិដ្ឋាការ​ផុតកំណត់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ២០១៩)​។

​លោកនាយ​ការិយាល័យ​បន្ត​ថា​ ក្រោយ​សាកសួរ​ កម្លាំង​នគរបាល​បាន​បញ្ជូន​ជនបរទេស​ខាងលើ​ ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ ៕

មតិយោបល់