ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ ២គ្រឿង បើកបញ្រ្ចាសទិសគ្នាបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្របផ្លូវរថភ្លើងខាងលិចប៉ុស្តិ៍នគរបាលកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AN – 8536 បើកបរក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុ បានវ៉ាជែងក៏ជ្រុលទៅបុកជាមួយម៉ូតូស្កុពីពណ៌សមួយគឿង ពាក់ស្លាកលេខ ភ្នំពេញ 1HP-4841 បើកបរក្នុងទិសដៅពីលិចទៅកើត យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាត និងរបួសស្រាលសងខាង។

ក្រោយកើតហេតុភាគីទាំងសងខាងព្រមសម្របសម្រួលបញ្ចប់រឿង ដោយខាងឌ្រីមសង់ចេញថ្លៃជួសជុលទៅខាងស្កុបពីដើម្បីបញ្ចប់រឿង៕

មតិយោបល់