ព័ត៌មានជាតិ

Update: រថយន្តដឹកស៊ីម៉ង់ត៍បុករថយន្តដឹកកម្មកររោងចក្រ រងរបួសធ្ងន់-ស្រាល ១៤នាក់

កណ្តាលៈ យ៉ាងហោចណាស់កម្មករ/កម្មការិនី១៤នាក់ រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនធំដឹកស៊ីម៉ង់ត៍បុករថយន្តដឹកកម្មករ/កម្មការីនីរោងចក្រកាត់ដេរ នៅលើកំណាត់ផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៦ និង២៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៥/២៦ ស្ថិតក្នុងភូមិដើមត្រាំ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

នៅមុនពេលកើតហេតុឃើញរថយន្តធុនធំដឹកស៊ីម៉ង់ត៍របស់កងដឹកជញ្ជូន H-C ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3385 បើកបរដោយឈ្មោះ អួន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិធ្លក់ ឃុំស្ពឺ២ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តកូរ៉េដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AH-2667 បើកដោយឈ្មោះ ពូច សំអាត ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង បណ្ដាលឲ្យកម្មករ/កម្មការិនី១៤នាក់រងរបួសធ្ងន់-ស្រាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា កម្មករ-កម្មការីនីដែលរងរបួសទី១.ឈ្មោះ ពូច ស៊ីនួន ភេទស្រី អាយុ៣៣ឆ្នាំ (របួសធ្ងន់) ទី២.ឈ្មោះ យ៉ង់ វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ (របួសធ្ងន់) ទី៣.ឈ្មោះ សឿន ភក្ដី ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់) ទី៤.ឈ្មោះ អូន វណ្ណីភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) ទី៥.ឈ្មោះ ភិន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ (របួសស្រាល) ទី៦.ឈ្មោះ នី ស្រីនិត ភេទស្រី អាយុ១៩ឆ្នាំ (របួសស្រាល) ទី៧.ឈ្មោះ ឆិល សល់ ភេទស្រី អាយុ៤២ឆ្នាំ (របួសស្រាល) ទី៨.ឈ្មោះ អិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) ទី៩.ឈ្មោះ ចន ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ (របួសស្រាល) ទី១០.ឈ្មោះ ហ៊ុយ សូនីភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល) ទី១១.ឈ្មោះ ឃុត ថុល ភេទស្រី អាយុ៤១ឆ្នាំ (របួសស្រាល) ១២.ឈ្មោះ ម៉េន លិម ភេទស្រី អាយុ៣៦ឆ្នាំ (របួសស្រាល) ១៣.ឈ្មោះ ប៉ុល រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ (របួសស្រាល) និង១៤.ឈ្មោះ រ៉ាត់ មករា ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល) ។ កម្មករ/កម្មការិនី១៤នាក់ទាំង១៤នាក់រស់នៅភូមិថ្មី, ភូមិទួលកំរៀង, ភូមិថ្មី, ភូមិត្រពាំងបារគូ និងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង៕

មតិយោបល់