ព័ត៌មានជាតិ

លួច​ក្របី​គេ​បាន​មួយ​ម៉ោង​ប្រុង​យក​លក់​អោយ​ចាម​ត្រូវ​សមត្ថកិច្ច​និង​ម្ចាស់​ក្របី​តាម​ចាប់ខ្លួន​បាន​

​កំពង់ឆ្នាំង​៖​បុរស​ជា​ចោរលួច​ក្របី​ម្នាក់​ត្រូវ​ម្ចាស់​ក្របី​និង​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន បន្ទាប់ពី​បាន​លួច​ក្របី​គេ​មួយ​ក្បាល​បាន​មួយ​ម៉ោង​រួចមក ប្រុង​ដឹកយក​ទៅ​លក់​អោយ​ចាម​។​ក​រ ណី​បង្ក្រាប​ចោរកម្ម នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​២​និង​១៥​នាទី​យប់ ថ្ងៃទី​១២ ខែវិច្ឆកា​ឆ្នាំ​២០១៤ ចំណុច​ត្រពាំង​ឬ​ស្សី ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។ លោក ខែម វិបុល អធិការនគរបាល​ស្រុកទឹ​ផុ​ស​បាន​និយាយ​អោយដឹងថា​៖​ជនល្មើស​ជា​ចោរលួច​ក្របី​ខាងលើនេះ​ឈ្មោះ ពៅ ឌឿ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កកាប ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស មុខរបរ​កសិករ​។​មុនពេល​កើតហេតុ​ម្ចាស់​ក្របី​ឈ្មោះ អ៊ូ សុភ័ក្ត អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បររទេះ​ក្របី​ទៅ​កាប់​កូនឈើ​នៅក្នុង​ព្រៃ​ចុង​ភូមិ​នៅ​ពេលយប់​ថ្ងៃទី​១១​ខែវិច្ឆកា ឆ្នាំ​២០១៤ ហើយ​បាន​លែង​ក្របី​ចោល​អោយ​ដើរ​ស៊ី​ស្មៅ​។​នៅ​ម៉ោង​១​និង​២០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា បាន​ដើររក​ក្របី​មក​ទឹម​រក​មិនឃើញ មាន​ការសង្ស័យ​ក៏​បាន​ទូរ​សព្ទ័​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយជួយ​ស្រាវជ្រាវ​រក​ភ្លាមៗ​។​នៅ​ម៉ោង​២​និង​១៥​នាទី​បន​ញ​រាប់​គ្នា​នេះ​ម្ចាស់​ក្របី​និង​សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន​ជនបាល​រដ្ឋបាល​តាំងក្រសាំង​ទាំងយប់​តែម្តង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​ចំពោះ​មុខ​លោក​អធិការនគរបាល​ស្រុក​ទឹកផុស ជនល្មើស​ឈ្មោះ ពៅ ឌឿ​ន បាន​សារភាព​ថា មុនពេល​កើតហេតុ​គេ​បាន​ទៅ​បាច​ត្រី​តាម​ថ្លុក​វាលស្រែ​នៅ​ចំណុច​ខាងលើ​ពេល​ឃើញ​ក្របី​ដើរ​ស៊ី​ស្មៅ​គ្មាន​ម្ចាស់​មើល គេ​ក៏​បាន​លួច​ដឹក​យក​តែ​ម្តង​ហើយ​បាន​ទូ​រ សព្ទ័​ទៅ​សួរ​និង​ចង់​លក់​អោយ​ចាម​កាប់​គោ​ក្របី​នៅ​ព្រៃពីស​ស្រុក​កំពង់ត្រឡាច តែ​ចាម​នោះ​ឆ្លើយថា ក្របី​អត់​មាន​សំបុត្រ​ទិញ​លក់​ដូច្នេះ​គេ​អត់​ហ៊ាន​ទិញ​ទេ ហើយ​ពេល​ដឹក​ក្របី​មកដល់​ចំណុច​ត្រពាំង​ឬ​ស្សី​ព្រុំប្រទល់​ឃុំ​ជើង​គ្រា​វ និង​ឃុំ​តាំងក្រសាំង ក៏​ត្រូវ​សមត្ថកិច្ច​និង​ម្ចាស់​ក្របី​តាម​ទាន់​ចាប់ខ្លួន​តែម្តង​។​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​បានអោយដឹងថា​៖​ជនល្មើស​និង​វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ អោយ​មន្ត្រី​ជំនាញ​របស់​ស្នងការដ្ឋាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០១៤​នេះ​ករណី​ចោរលួច​ក្របី​មានតែ​២​ករណី​ក្នុង​ស្រុក​ទឹកផុស ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក បង្ក្រាប​បាន​ទាំង​២​ករណី​៕
DSC08362

មតិយោបល់