បាត់ដំបងៈ វេលាម៉ោងប្រមាណ៦និង ៣០ នាទីមុននេះបន្តិចថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៩ បុរសឈ្មោះសិន បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជនរងគ្រោះជាប់កៀបក្នុងរូងភ្នំរយៈពេល៣ថ្ងៃហើយ រហូតមកទល់ម៉ោងនេះជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់ហើយ ។ សូមជម្រាបជូនថា កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ បុរសឈ្មោះ សិន បូរ៉ា បានចេញពីផ្ទះទៅរកកើបអាចមន៍ប្រចៀវនៅក្នុងរូងភ្នំមួយឈ្មោះ (ភ្នំហុងទឹក )ស្ថិតនៅភូមិ ហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ ដំ បង ។ នៅពេលដែលបុរសរូបនេះចាកចេញទៅ ក៏បាត់ដំណឹងរហូតព្រោះពេលចាក ចេញទៅ នោះបុរសរូបនេះមិនបានប្រាប់ប្រពន្ធកូនឬក្រុមគ្រួសារបានដឹងនោះទេ ហើយនៅពេលដែល មិននឃើញបុរសរូបនេះវិលត្រឡប់ មកលំនៅ ដ្ឋានវិញ ក្រុមគ្រួសារ និងអ្នកជិតខាងបានស្វះ ស្វែងដើររក តែមិនបានជួបប្រទះបុរសនេះសោះ រហូតដល់យប់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៩ ទើបបានប្រទះឃើញបុរសរូបនេះ កៀបជាប់នៅក្នុងរូបភ្នំខាងលើ ហើយសកម្មភាពជួយសង្រ្គោះបានចាប់ផ្តើមអនុវត្តនៅវេលាព្រឹកព្រលឹមថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩នេះ ។
សូមបញ្ជាក់ថា ក្នុងសកម្មភាពជួយសង្រ្គោះ នេះ មានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងខេម រភូមិន្ទ អាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ឋ និងប្រជាពល រដ្ឋនៅមូលដ្ឋានផងដែរ ។
នេះគឺជាបញ្ហាថ្មីមួយទៀតដែលជាបន្ទុករបស់សមត្ថកិច្ច នគរបាល មូល ដ្ឋាន ក្នុង ការណែនាំផ្សព្វ ផ្សាយដល់ប្រជាពល រដ្ឋនៅមូលដ្ឋានបាន យល់ដឹងអំពីគ្រោះថ្នាក់ និងផលវិបាកនៃការចេញ ចូលទៅក្នុងល្អាងឬរូងភ្នំ ដែល មានក្នុងមូលដ្ឋានខ្វះការប្រុងប្រយ័ត្នជាហេតុនាំបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕
មតិយោបល់