កោះកុងៈ ប្រទះឃើញសាកសពម្នាក់អណ្តែតទឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ក្នុងស្រះ ភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សាកសពខាងលើត្រូវបានស្រង់ពីក្នុងទឹកស្រះ មានសភាពហើម ស្អុយរលួយមានក្លិន តែមិនទាន់ស្គាល់អត្តសញ្ញាណទេ មានភេទប្រុស ដុះពុមាត់ពេញចង្ការខាងក្រោមនិងខាងលើ ពាក់អាវដែវែងពណ៌ ខ្មៅ ប្រផះស្នូតស្លៀកខោជើងវែងគ្មានខ្សែក្រវាត់ មានលីអូពណ៌ខ្មៅ។
ការពិនិត្យស្លាកស្នាមមាន៖
– ផ្នែកក្បាល កបាក់ គ្មានស្នាម លើផ្ទៃមុខមានស្នាមលានអណ្តាតនិងលានភ្នែក បំពង់កមានស្នាមដាច់រលាត់និងជាំនៅចំពីមុខ។
– ផ្នែកដងខ្លួន មានស្នាមដាច់រលាត់នៅលើពោះផ្នែកខាងស្តាំនិងមានស្នាមជាំលើផ្ទៃពោះ។
– ផ្នែកអវះយវះ មានស្នាមដាច់រលាត់នៅគលៈក្លៀកទាំងសងខាង
មានស្នាមរបកស្បែកនៅបាតដៃនិងជើងដោយសាមូលហេតុ សពត្រាំទឹកបណ្តាលមកពីការហើមរលួយ។
មូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ ត្រូវបានស្លាប់នៅកន្លែងផ្សេង រួចបានយកមកទំលាក់ក្នុងទឹកស្រះ
សេចក្តីសន្ធិដ្ឋាន តាមការពិនិត្យ ស្រាវជ្រាវទៅលើស្ថានភាពនិងរបួសស្នាមនៅលើសាកសព របស់សម្ថតកិច្ចជំនាញនិងវេជ្ជបណ្ឌិតសៀង ពិសី នៃមន្ទីពេទ្យបង្អែក បានឲ្យដឹង៖ ការស្លាប់របស់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ គឺពាក់ពន្ធនិងអំពើឃាតកម្ម។
ពិនិត្យរួចបានប្រគល់ជូនអាជ្ញធរ ដើម្បីរក្សាទុករងចាំសាច់ញ្ញាតិ និងធ្វើបុណ្យនៅវត្តថ្មី៕
មតិយោបល់