ព័ត៌មានជាតិ

មនុស្ស​ជាង 1200 ត្រូវបាន​ឃាត​ខ្លួន​ក្រោយ​ធ្វើការ​ប្រឆាំង​លើ​ករណី​រំលោភ​

​ទីក្រុង​មូ​ស្គូ ( 14/10/13 ) ៖​មនុស្ស​ជាង 1200 នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ក្រោយ​ហេតុការណ៍​ធ្វើ​ការប្រមូលផ្តុំ​គ្នា​ធ្វើ​ការតវ៉ា​ប្រឆាំង​លើ​ករណី​ចាប់​រំលោភ​មួយ​ឲ្យទៅ​ជា​អំពើ​ហិង្សា​។​
​តំបូង​ប្រជាជន​ក្នុងស្រុក​ប្រមាណ​ជា 1000 នាក់​ដែល​បាន​ចាប់ផ្តើម​ធ្វើកា​រហែរ​ក្បូន​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ការទាមទារ​ឲ្យមាន​ការចាប់ខ្លួន​បុរស​អា​យុ 25 ឆ្នាំ Yegor Shcherbakov ដែល​បាន​ចាក់​សម្លាប់​មិត្តស្រី​របស់ខ្លួន​។​ការដើរ​ដង្ហែ​ដែល​ក្រោយមក​ត្រូវបាន​គេ​ជឿជាក់ថា​មាន​ការចូលរួម​បន្ថែម​ដោយ​ក្រុម​អ្នកគាំទ្រ​កីឡាបាល់ទាត់​និង​អ្នកនយោបាយ​និយម​បាន​ធ្វើឲ្យ​ចរាចរណ៍​មាន​ការរាំងស្ទះ​អស់រ​យៈ​ពេល​ជាច្រើន​ម៉ោង​ហើយ​ផ្លូវ​ឡានក្រុង​ជា​ច្រើន​ខ្សែ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​។​
moscow_2702118c
​មក​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ​ប៉ូលីស​នៅ​បន្ត​ការ​យាមកាម​នៅតាម​តំបន់​ប្រជុំជន​ធំៗ​នៅឡើយ​ហើយ​បាន​រឹបអូស​យក​ឡាន​ជាច្រើន​គ្រឿង​ដែល​មាន​ការសង្ស័យថា​មាន​អាវុធ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក​មេ​ប៉ូលីស​ក្រុង​មូ​ស្គូ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​សន្ទរកថា​មួយ​ថា​ពួក​យើង​បាន​ទទួលបាន​ព័ត៌មាន​ថា​មាន​ជនសង្ស័យ​ខ្លះ​មិនមែន​ជា​ជនជាតិ​រុស្ស៊ី​នោះឡើយ​៕​

មតិយោបល់