ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ ជំរុញឲ្យបុគ្គលិកស៊ិនទ្រី បន្តប្រមូលសំរាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គួច ចម្រើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះ​ជួបផ្ទាល់ដល់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីដែលកំពុងបម្រើការនៅក្នុងខណ្ឌដូនពេញ ដើម្បីលើកទឹកចិត្តដល់ពួកគាត់។

ក្នុងនោះដែរលោកអភិបាល បានឧបត្ថម្ភថវិកា និងទឹកបរិសុទ្ធមួយចំនួនសម្រាប់បំប៉ន់នូវដំណើរការប្រមូលសំរាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ នេះស្តែងឲ្យឃើញពីការយកចិត្តទុក្ខរបស់ថ្នាក់ដឹកនាំដល់មន្ត្រីក្រោមឱវាទ និងមន្ត្រីដែលសហការដើម្បីជំរុញប្រសិទ្ធិភាពក្នុងការគ្រប់គ្រងមូលដ្ឋាន​ឲ្យកាន់​តែប្រសើរឡើង និងបង្ហាញដល់ប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យពួកគាត់កាន់តែជឿរជាក់ កាន់តែមានទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន ៕

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

អភិបាល.ដូនពេញ

មតិយោបល់