រថយន្តស៊េរីទំនើប GS 300 បោះពួយលឿន ទៅបុករបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus GS 300 បើកបរដោយបុរសម្នាក់យ៉ាងលឿន បានជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ខណៈម្ចាស់រថយន្តរងរបួសស្រាល និងអ្នករួមដំណើរនារីម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់
បើកបររថយន្តស៊េរីទំនើប នៅតាមបណ្ដោយផ្លូវ ៦១០ មកដល់ចំណុចកែងនឹង ផ្លូវ២៨៧ ជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុរថយន្តបង្ក បានព្រមសងសំណងជួសជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់