ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវៈ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៥០នាទី ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ១១៧-១១៨ ក្នុងភូមិកំពុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ មានទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង។

ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1P-4947 ធ្វើដំណើរពីត្បូងទៅជើងអ្នកបើកបរឈ្មោះ ទឹម ញ៉ ភេទប្រុស អាយុ ៦៧ឆ្នាំ នៅភូមិកំពុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ។
ម៉ូតូម៉ាក ហុងដា C១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1L-1860 ធ្វើដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ ហ៊ា ជាតិ ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិទន្លប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរកសិករ (របួសធ្ងន់) បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ និងមានដឹកអ្នករួមដំណើរឈ្មោះ សាន់ រឹម ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កសិករ មិនពាក់មួកសុវត្តិភាពត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ។

មូលហេតុ៖ មិនប្រកាន់ស្ដាំដៃ ។

ក្រោយកើតហេតុវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្ន
កម្លាំងជំនាញកំពុងស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី៕

មតិយោបល់