ព័ត៌មានជាតិ

ឆា​ខាត់ណា​ត្រី​ប្រា​សំ​យ៉ុង​

ថ្ងៃនេះដែរ​ មុខ​ម្ហូប​ ឆា​ខាត់ណា​ត្រី​ប្រា​សំ​យ៉ុង​​ហាក់ដូចជា​ប្លែកបន្តិច តែ​អាចនិយាយថា មាន​ស្រ្តីមេផ្ទះ​មួយ​​ចំនួន​ក៏​បាន​ដឹង​ដែរ ថា​ម្ហូប​នេះ​ធ្វើយ៉ាងម៉េច និង​​មានរស​ជាតិ​យ៉ាង​ម៉េច​នោះដែរ​។​តែ​មន្ទិល​សង្ស័យ​នៃ​រស់ជាតិ​ ជាមួយនឹងម្ហូប​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ដូច​ខាង​ក្រោម​នេះ​៖

​គ្រឿងផ្សំ​

​ខាត់​ណា កន្លះ គី​ឡ
​ត្រី​ប្រា​សំ​យ៉ុង ៣​ខាំ​
​ស្ករត្នោត ១​ស្លាបព្រា​បាយ​
​ទឹកត្រី ១​ស​.​ប​
​ម្សៅ​ស៊ុប​ខ្នរ ១​ស​.​ប​
​ប្រេង​ឆា ២​ស​.​ប​
​ខ្ទឹម​ចិញ្ច្រាំ ១​ស​.​ប​
​ន្ទេ​ស​ក្រៀម​ដៃ​នាង ២-៣​ផ្លែ​

​របៀប​ធ្វើ​:

​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​អោយ​ក្ដៅ រួច​បំពង​ខ្ទឹម និង​ម្ទេស​ក្រៀម​ដៃ​នាង​ឲ្យ​ឈ្ងុយ រួច​ដាក់​ត្រី​ប្រា​សំ​យ៉ុង​ដែល​ហាន់​តូចៗ បន្ថែម​ស្ករត្នោត ទឹកត្រី និង​ម្សៅ​ស៊ុប​ចូល រួចហើយ ដាក់​គល់​ខាត់ណា កូរ​អោយ​សព្វ និង ចាក់ទឹក​បន្តិច​ចូល ភ្លក់​មើល​តាម​ចំណូលចិត្ត និង​ចុងក្រោយ​ដាក់​ស្លឹក​ខាត់​ណា កូរ​អោយ​សព្វ រួច​ដួស​ដាក់​ចាន​ជាការ​ស្រេច​៕
p_2048_1536_fd7ff155-9157-4842-8a19-ed78ce5998cc

មតិយោបល់