ព័ត៌មានជាតិ

ជនជាតិថៃ បើករថយន្តដឹកដំឡូងមី បណ្តាលឲ្យក្រឡាប់ រងរបួសតៃកុងម្នាក់

ប៉ៃលិន: នៅវេលាម៉ោង២០ និង៤០នាទីថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯងចំនួន០១លើក ប្រភេទរថយន្តថៃ សណ្តោងរ៉ឺម៉ក ដឹកដំឡូងមី កើតឡើងនៅចំណុចខាងកើតបន្ទាយ៦២ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាត រថយន្ត០១គ្រឿងមធ្យម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបររថយន្តឈ្មោះ មី ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិថៃ រងរបួសស្រាល បើកបររថយន្តម៉ាក lSUZU ពណ៌ស ពាក់ផ្លាកលេខ THAILAND ៨១-៤៣០២ សណ្តោងពាក់ផ្លាកលេខ THAILAND៨១-៤៣០៣ ខូចខាតមធ្យម ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរ បើកគេចពីឡានតូច ដែលបើកបរបញ្ច្រាសទិសគ្នា ជ្រុលចង្កូតធ្លាក់ចិញ្ចើមផ្លូវ ទើបបណ្តាលឲ្យក្រឡាប់តែម្តង ។

ករណីនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដោយរថយន្តដែលក្រឡាប់ខាងលើ មិនបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ហើយម្ចាស់រថយន្ត ក៏រករថយន្តតូច មកសាងដំឡូង ៕

មតិយោបល់