ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវកម្លាំងនគរបាលល្បាតឃាត់ខ្លួន ពីបទកាច់សោកម៉ូតូ

ភ្នំពេញ: ដោយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ យកចិត្តទុកដាក់ល្បាតពួនស្ទាក់ នៅគោលដៅចំណុចស្ពានអាកាសស្ទឹងមានជ័យជាប្រចាំ។ លុះរហូតដល់វេលាម៉ោង ១៩និង០០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ អ៊ូ គឹមស្រៀង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពីបទកាច់សោកលួចយកម៉ូតូម៉ាក suzuki nex ពណ៌ក្រហម ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CB-3619 នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ភូមិមានជយ័១ សង្កាត់ស្ទឹងមានជ័យទី១។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់