ព័ត៌មានជាតិ

ខំនោះខំ!! យុវជន២នាក់ រៃលុយគ្នាទិញគ្រឿងញៀនជក់ មិនទាន់បានសម្រេចផងក៏ប្រទះនឹងសមត្ថកិច្ចមានអី…

កណ្តាល: រៃលុយគ្នា ទិញគ្រឿងញៀនជក់ ត្រូវប៉ូលិសឃាត់ខ្លួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៥៥នាទី ចំណុចទំនប់ដាច់ទី៣ ស្ថិតភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ០២នាក់៖
១,ឈ្មោះយឿន យ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទត្រី ។
២,ឈ្មោះសត់ ភារិន ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ នេសាទត្រី អ្នកទាំងពីរមានទីលំ នៅបច្ចុប្បន្នភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន១គ្រឿងម៉ាក ហុងដាគុបមូលសេ៥០ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ កណ្ដាល 1I-5244។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្ដិ៍រដ្ឋបាល ព្រែកអំបិល ល្បាតតាមភូមិសាស្រ្ដឃុំ មកដល់ចំណុចកើតហេតុ បានជួបជនសង្ស័យ ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ យឿន យ៉ា រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្ដិ៍ព្រែកអំបិល ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ យឿន យ៉ា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)នេះខ្លួន និងឈ្មោះ សត់ ភារិន បានចូលលុយគ្នាម្នាក់២ម៉ឺនរៀលទិញពីបុរស ម្នាក់មិនស្គាល់ឈ្មោះ នៅស្រុកព្រៃកប្បាស់ខេត្តតាកែវ តម្លៃ៤០០០០រៀល ដើម្បីប្រើប្រាស់(ជក់) ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

មតិយោបល់