ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុទើប ២ឆ្នាំ លង់ទឹកពាងស្លាប់

កំពង់ឆ្នាំង: នៅវេលាម៉ោង ៦ និង ២០ នាទីល្ងាចថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះខាងក្រោយផ្ទះឈ្មោះ អ៊ីម សុខន នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី មានករណីក្មេងឡើងលើគ្រែ ធ្លាក់ចូលក្នុងពាងទឹកស្លាប់។

មូលហេតុ៖ បណ្ដាលមកពីឪពុកម្ដាយមិននៅផ្ទះ ទុកកូនឱ្យនៅជាមួយជីដូន ។
កុមាររងគ្រោះមានឈ្មោះ ខន លីគ័ង ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យសព រួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់