ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូទ័របូមទឹកនៅស្រុកកណ្តាលស្ទឹង

កណ្តាល: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូទ័របូមទឹកនៅថ្ងៃទី០៦ កុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទីនៅចំណុចមាត់ស្ទឹងព្រែកត្នោត ភូមិភីរី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គុជ សារ៉ាត់ភេទប្រុស អាយុ៣១ឆ្នាំជនជាតិ ខ្មែរ មុខរបរនគរបាលជាតិ ទីលំនៅបច្ចុប្បន្ន-ឃុំកើតហេតុ។
ជនសង្ស័យ ឈ្មោះ ឈួ សីហា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនបាន)។
វត្ថុតាងចាប់យក ម៉ូទ័របូមទឹក១គ្រឿង ម៉ាកដៃយ៉ូ ក្បាលដំរី មួយសេះកន្លះ ពណ៌បៃតងខ្ចីជារបស់ជនរងគ្រោះ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័របូមទឹកទៅដាក់បូមទឹកនៅមាត់ស្ទឹងព្រែកត្នោតដែលនៅខាងក្រោយផ្ទះជនរងគ្រោះប្រហែល១០០ម៉ែត្រដើម្បីបូមទឹកដាក់ពាងនិងស្រោចដំណាំនៅផ្ទះរបស់ខ្លួន លុះដល់ម៉ោង១១និង៤០នាទីជនរងគ្រោះកំពុងកាន់ទុយោទឹកស្រោច ដំណាំស្រាប់តែជនសង្ស័យបានលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះដែរ បន្ទាប់
មកជនរងគ្រោះបានទៅប្រាប់បងប្អូននិងប្ដឹងនគរបាលប៉ុស្តិ៍រលាំងកែនជួយដើររកម៉ូទ័រខាងលើឃើញវិញរួចហៅជនសង្ស័យមកសួរនាំនៅកន្លែងកើតហេតុជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះមែន បន្ទាប់មកនគរបាលប៉ុស្តិ៍រលាំងកែនបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

 

 

មតិយោបល់