ព័ត៌មានជាតិ

សង្វែគណាស់! ព្រោះតែជីវៈភាពឪពុកម្ដាយចាកចេញទៅធ្វើការជាកម្មករសំណង់ ចំណែកកូនស្រីផ្ញើនឹងម្ដាយមើលថែ តែអកុសលបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម

ឧត្តរមានជ័យៈ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មានករណីលង់ទឹកស្រះស្លាប់ ស្ថិតក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ក្មេងស្រីរងគ្រោះឈ្មោះ ខាំ ភារំ អាយុ ៨ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុដោយមានជីវៈភាពខ្វះមុខខ្វះក្រោយ ពីរនាក់ប្ដីប្រពន្ធបានសម្រេចចិត្តចាកចេញពីស្រុកកំណើត ដើម្បីទៅធ្វើការឯខេត្តព្រះសីហនុ ជាកម្មករសំណង់ ផ្ញើកូនទុកឲ្យជីដូនមើល តែអកុសលក្មេងនោះត្រូវលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអធ័ម នៅខាងក្រោយផ្ទះ បើយោងតាមប្រភពពីជីដូនឈ្មោះ ខឿន បានរៀបរាប់ថា ចៅស្រីរបស់គាត់ឈ្មោះ ខាំ ភារំ អាយុ ៨ឆ្នាំ នាងបានទៅដងទឹកស្រះ ដើម្បីគក់ខោអាវ រហូតដល់ម៉ោង ៥រសៀលថ្ងៃខែឆ្នាំដដែល អត់ឃើញចៅស្រីត្រឡប់មកវិញ កើតការសង្ស័យចុះទៅរាវក្នុងទឹកស្រះ ក៏ឃើញចៅលង់ទឹកស្លាប់ទៅហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះធ្វើកោសលវិច័យបញ្ជាក់ថា កុមារីរងគ្រោះខាងលើ ពិតលង់ទឹកស្លាប់ប្រាកដមែន ប្រគល់សពទៅឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់