ព័ត៌មានជាតិ

ទីតាំងលេងល្បែងយ៉ីហោ «A៣៦៨ Net» ត្រូវសមត្ថកិច្ច ចុះបង្ក្រាប នៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាប Internet យីហោ «A៣៦៨ Net» មួយកន្លែង នៅផ្ទះលេខ៣៦៨ ក្រុមទី៣៣ ភូមិ១២ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។

ប្រតិបត្តិការនេះ ដកហូតវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងខាងលើ យកទៅរក្សាទុកនៅសាលាខណ្ឌទួលគោក។ ដោយឡែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ច សម្រេចបិទក្លុំបេជាបណ្ដោះអាសន្ន ។

សូមបញ្ជាក់៖ កិច្ចប្រតិបត្តិការនេះ ពុំមានការឃាត់ខ្លួនមនុស្សទេ៕

មតិយោបល់