កំពង់ចាមៈ នៅវេលាម៉ោង ០៩ និង១៥ នាទីព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ពៅ សុខា អាយុ ៥៧ ឆ្នាំ (ជាអតីតយុទ្ធជនពិការ) នៅភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំកម្លាំងអធិការដ្ឋាន និង ប៉ុស្តិ៍រដ្ឋបាល ចុះជួយធ្វើអន្តរាគមន៍។
ករណីនេះ សមត្ថកិច្ច បានធ្វើការបាញ់ពន្លត់បានទាំងស្រុង នៅវេលាម៉ោង ១០ និង០៥នាទីព្រឹកថ្ងៃដដែល ដោយប្រើប្រាស់រថយន្តអគ្គិភ័យស្រុក ០២ គ្រឿង ទឹកចំនួន ០២ ស៊ឺទែន។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី៕
មតិយោបល់