ព័ត៌មានជាតិ

រថយន្តស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6235 ប៉ះគ្នាជាមួយម៉ូតូ Duke បណ្ដាលឲ្យរបួសម្នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង២០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងម៉ាក ស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6235 បានប៉ះគ្នាជាមួយម៉ូតូម៉ាក Duke ពាក់ស្លាកលេខ 1CJ- 7457 បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចម្ការមន បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការដោះស្រាយ ៕

មតិយោបល់