រតនគិរីៈ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិគងយុ ឃុំប៉ាតេស្រុក អូរយ៉ាដាវ ខេត្តរតនគិរី មានករណីហិង្សាដោយចេតនា មួយបានកើតឡើងរវាងឪពុកចុងយកកាំបិតផ្គាក់កាប់ទៅលើកូន បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ជនរងគ្រោះឈ្មោះ យ៉េនយូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែររស់នៅកន្លែងកើតហេតុខាងលើ(ត្រូវជាកូនដើម)។
ជនសង្ស័យឈ្មោះ ណាំ ជឿន អាយុ ៥៨ឆ្នាំ ជនជាតិខ្មែររស់នៅកន្លែងកើតហេតុខាងលើ (ជាឪពុកចុង) ដែលបានកាប់កូនចំក្បាលមួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកធ្វើការសង្រ្គោះភ្លាមផងដែរ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការស្រុកកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់