ព័ត៌មានជាតិ

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro អះអាងថានឹងមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទេ

(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានអះអាងជាថ្មីម្តងទៀតថា រូបលោកនឹងមិនទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះឡើយ។

លោក Jair Bolsonaro ជាមេដឹកនាំមួយរូប ដែលធ្លាប់ចាត់ទុក COVID-19 ត្រឹមជាជំងឺផ្តាយសាយធម្មតាៗ ហើយលោកផ្ទាល់ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា លោកនឹងធ្វើជាជនជាតិប្រេស៊ីលចុងក្រោយបង្អស់ ដែលមិនបានទទួលការចាក់វ៉ាក់សាំង។ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ លោកក៏ធ្លាប់ឆ្លងជំងឺនេះម្តងរួចមកហើយដែរ។

តែទោះជាបែបនេះក្ដី យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេសប្រេស៊ីល បាននិងកំពុងបន្តទៅមុខជានិច្ច និងមានសន្ទុះលឿនថែមទៀត, ប៉ុន្តែលោក Bolsonaro ធ្លាប់បានលើកឡើងថា ការដែលប្រជាជនប្រេស៊ីលណាមិនព្រមចាក់វ៉ាក់សាំង នោះគឺជាសិទ្ធិរបស់ពួកគេ៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់