ភ្នំពេញៈ កាលពីវេលាម៉ោង៣និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មានករណីរំលោភសេពសន្ថវៈ កើតឡើងចំនួន១លើក បង្កឡើងដោយជនសង្ស័យ១នាក់។
ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅ ម៉ាន ភេទប្រុសអាយុមុខរបរលក់ដូរ មានទីលំនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បានឃាត់ខ្លួន នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី០៨ សីហា ២០១៩ ។
ជនរងគ្រោះឈ្មោះ ឌ ស ន ភេទ ស្រី អាយុ២៣ឆ្នាំ។
តាមប្រភពព័ត៌មានពីជនរងគ្រោះនៅមុនពេលកើតហេតុ ខ្លួនបានចូលដេកនៅខាងក្រោមផ្ទះតាំងពីម៉ោង៨យប់រហូតមកដល់ម៉ោងប្រហែល១២យប់ ថ្ងៃទី៧ ខែសីហា ជនសង្ស័យបានមកកេះជើងជនរងគ្រោះសុំដេកជាមួយតែនាងមិនព្រមទើបជនសង្ស័យធ្វើសក្មភាពចាប់រំលោភរហូតបានសម្រេច ទោះបីនាងខំប្រឹងស្រែកឲ្យគេជួយយ៉ាងណាក៏គ្មានអ្នកជួយដែរ។ រហូតព្រឹកឡើងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនិងធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕
មតិយោបល់