កំពង់ស្ពឺៈ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំ របស់
លោកស្នងការ លោកស្នងការរង ផែនការងារព្រហ្មទណ្ឌ ជន
ល្មើស០៣នាក់ ត្រូវបានការិ.នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់
ស្រាវជ្រាវបង្ក្រាប បន្ទាប់ពីបានធ្វើសកម្មភាពបាញ់គំរាមប្លន់
យកម៉ូតូ នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង កាលពី
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ និងប្រើដាវកាប់ប្លន់យកម៉ូតូនៅភូមិ
ត្រពាំងកិន ឃុំព្នាយ ស្រុកសំរោងទង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ
២០១៩ និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ៕
មតិយោបល់