ព័ត៌មានជាតិ

ករណីបង្រ្កាបគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ២នាក់

ក្រចេះ: ករណីបង្រ្កាបគ្រឿងញៀន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដោយកម្លាំងអាវុធហត្ថ វេលាម៉ោង ២និង១៩នាទី ដឹកនាំដោយលោក វ. ត្រី អ៊ុលឆាយ មេបញ្ជាការស្រុកចេញបង្ក្រាបគ្រឿងញៀននៅ ចំណុច ភូមិឃុំ ស្រុកស្នួល ខេត្តក្រចេះដោយមានការសម្រសម្រួលដោយ លោក ធូប បញ្ចះសន្តិភាពព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់៖
១ .ឈ្មោះ អោក.ចាន់វ៉ានថន ភេទ ប្រុសអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ខេត្តក្រចេះ មុខរបរ មិនពិតប្រាកដ
២. ឈ្មោះ ហុង ស៊ីណា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែររស់នៅសង្កាតលេខ៩ ខណ្ឌចម្ការមន ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ។

ចាប់យកវត្ថុតាង៖
– ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនៃចំនួន ១០កញ្ចប់ (ធំ៧តូច២និងថងជាប់សារធាតុញៀនដែលប្រើប្រាស់រួចចំនួន០៣)
-ម៉ុតូ ១ គ្រឿង ម៉ាក BLADE ពណ៌ក្រហម លាយខ្មៅ
– ដាវសាំម៉ារៃ ១
-មួកសុវត្តិភាព១
-ដែកកោះ ១
-ប្រដាប់ចូកគ្រឿងញៀន ១និងសម្ភារ:ប្រើប្រាស់ចែកចាយសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួន នៅអាវុធហត្ថស្រុក ដើម្បីកសាងសំណុំរឿង បញ្ជួនទៅអាវុធហត្ថខេត្ត ចាត់ការបន្ត តាមនីតិវិធី៕

មតិយោបល់