កណ្តាលៈ មេឆ្នោតម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុច ផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ជនសង្ស័យជាមេឆ្នោតមានឈ្មោះ សៀន សុវណ្ណ ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាង ចាប់យក៖
១.Samsung Tab ពណ៌ ទឹកមាស លាយខ្មៅ ០១ គ្រឿង
២.ទូរស័ព្ទម៉ាក Samsung GALAXY MEGA ពណ៌ ខ្មៅ០១គ្រឿង
៣.ទូរស័ព្ទម៉ាក iPhone 6 ពណ៌ទឹកមាស ០១គ្រឿង
៤. ម៉ាស៊ីនគិតលេខ ០១ គ្រឿង
៥.ក្រដាសកត់ឆ្នោតរួច ០២សន្លឹក (ឆ្នោតវៀតណាម០១ សន្លឹក,ឆ្នោតខ្មែរ០១សន្លឹក)
៦.ដែកកិបចំនួន០៣
៧.កន្រ្តៃចំនួន០២
៨.ប៊ិចហាយឡាយ០១
៩.ទឹកលុប០១
១០.ប៊ិចចំនួន០២ដើម
១១.ផ្លាកសញ្ញាលទ្ធផលឆ្នោតមហាលាភ ០៣ផ្ទាំង
១២.លទ្ធផលឆ្នោតខ្មែរ(ក្រុមហ៊ុនឌ្រីមវីន) ៩៨សន្លឹក
១៣.ក្រដាសផ្ដាន ០២សន្លឹកតូច
១៤.ក្រដាសកត់ឆ្នោត ០២ដុំធំ ។
តាមដំណើររឿងហេតុនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣៥នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដោយមានការដឹកនាំ សម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកណ្ដាល បានចុះ បង្ក្រាបទីតាំងកត់ឆ្នោត ខុសច្បាប់ (កត់ឆ្នោតវៀតណាម និងឆ្នោតខ្មែរ) នៅចំណុច ផ្សារតាខ្មៅចាស់ តូបលេខ ៤៨ បានឃាត់ខ្លួន ជនសង្ស័យខាងលើ ហើយបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់