ព័ត៌មានជាតិ

ព្រោះតែជីវភាពខំចំណាកស្រុកធ្វើការស្រុកគេបែជាត្រូវស្លាប់យ៉ាងអាណោចអាធ័មបែបនេះ

ព្រះសីហនុៈ តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាមានករណី បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារដែកទីបធ្លាក់ពីលើអាគារត្រូវចំក្បាល កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៩ ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ម្តុំជិតកន្លែងអាគារបាក់ រលំកន្លងមក។
ប្រភពដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះឌុច ដែន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ប្រភពពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា ក្រោយពិនិត្យកោសល្យវិច្ចយ័រួច សមត្ថកិច្ចសម្រេចរក្សាសាកសពនៅមន្ទីរពេទ្យបង្អែកខេត្ត ទុកប្រគល់ជូនក្រុមគ្រួសារតាមនិតិវិធី៕

 

មតិយោបល់