ស្រុកភ្នំស្រួច : ដោយទទួលបានព័ត៌មានពីបណ្ដាញសង្គមថាមានករណីក្មេងទំនេីងធ្វើសកម្មភាពប្លន់ប្រេងពីរថយន្ដដែលឈប់សំរាកពេលយប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ។លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានដាក់បញ្ជាឱ្យផ្នែកយុត្តិធម៌ស្រុកភ្នំស្រួចបេីកការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងនោះដេីម្បីចំណាត់ការនិងបង្រ្កាបឱ្យខានតែបាន។ ជាក់ស្ដែងប្រតិបត្តិការដឹកនាំពីលោកអធិការស្រុកភ្នំស្រួច ផ្នែកយុត្ដិធម៌ស្រុកសហការជាមួយមូលដ្ឋានប៉ុស្ដិ៍ ប្រមូលព័ត៌មាននិងឈានទៅកំណត់បានមុខសញ្ញាក្មេងទំនេីងដែលជាក្រុមធ្លាប់ប្រព្រឹត្ដបទល្មេីសក្នុងមូលដ្ឋានកន្លងមក។ ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់
១-ឈ្មោះ ភា រាជ ប្រុស ២៩ឆ្នាំ
២.ឈ្មោះ មៀម សុធារៈ ប្រុស ២៧ឆ្នាំ
៣.ឈ្មោះ បេង សំណាង ហៅវិត ប្រុស ៣១ឆ្នាំ
៤.ឈ្មោះ ជីង រ៉ា ស្រី ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រីឯឈ្មោះ តូរ៉ា ប្រុស និងបក្ខពួកមួយចំនួនគេចខ្លួន។ តាមចម្លេីយអ្នកទាំង៤ថាខ្លួនពិតជាបានធ្វេីសកម្មភាពគំរាមយកដុំថ្មគប់កញ្ចក់រថយន្តយកដាវដេញគំរាមកាប់លេីអ្នកបេីកបររួចបូបយកប្រេងចេញពីរថយន្ដប្រាកដមែន កន្លងទៅ ក្រុមខ្លួនតែងតែប្រព្រឹត្ដសកម្មភាពលួចបូបប្រេងពីរថយន្តញឹកញាប់និងគប់កញ្ចក់រថយន្ដពេលយប់។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមុខសញ្ញាទាំង៤មកការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីបន្ដនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់