ភ្នំពេញៈ ក្រុមហ៊ុន Tian Rui Cambodia របស់ប្រទេសចិន គ្រោងបណ្តាក់ទុនប្រមាណជា២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពង់ស្ពឺ។
គម្រោងនេះត្រូវបានប្រកាសកាលពីថ្ងៃម្សិលម៉ិញក្នុងពេលចុះហត្ថលេខា លើអនុស្សារណៈយោគយល់ជាមួយក្រសួងកសិកម្មកម្ពុជា ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញ។
រដ្ឋមន្រ្តីកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ លោក វេង សាខុន មានប្រសាសន៍នៅក្នុងពិធីនោះថា “តាមរយៈក្រុមហ៊ុន Tian Rui នេះនឹងផ្តោតលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ដោយបង្កើតជាឃ្លាំងស្តុកផលិតផលកសិកម្ម ម៉ាស៊ីនសំងួត ម៉ាស៊ីនវេចខ្ចប់ សម្រាប់ការនាំចេញនិងបង្កើតបណ្តាញទីផ្សារអន្តរជាតិ”។
សូមបញ្ចាក់ថា តំបន់សេដ្ឋកិច្ចពិសេសដេលនឹងបង្កើនៅខេត្តកំពង់ស្ពឺនេះ ត្រូវវិនិយោគលើផ្ទៃដីទំហំ៣០០ហិកតា នៅក្នុងស្រុកគងពិសី ដោយប្រើប្រាស់រយៈពេល៥ឆ្នាំដើម្បីបញ្ចប់គម្រោង។ ក្នុងនោះសម្រាប់ជំហានដំបូងក្រុមហ៊ុនគ្រោងនឹងសាងសង់ឃ្លាំងស្តុកដែលអាចផ្ទុកផលិតផលកសិកម្មបានចំនួន៣ម៉ឺនតោន ជំហានទី២និងទី៣ក្រុមហ៊ុនគ្រោងពង្រីកឃ្លាំងស្តុករហូតដល់១០ម៉ឺនតោន៕
មតិយោបល់