ព័ត៌មានជាតិ

ចង់ស្គាល់ក្រុម៧១១ ដែលបានលូនចូលរូងភ្នំប្រវែង១០០ម៉ែត្រ ដើម្បីជួយជនរងគ្រោះទេ? Share ជូនពួកគាត់ម្នាក់មួយផង!

បាត់ដំបងៈ ការលូនដល់ទីតាំងជនរងគ្រោះធ្លាក់ចូល ក៏មានការចូលរួមពីកម្លាំង នៅមូលដ្ឋានផងដែរ ដោយខំស្វានថ្មភ្នំខ្លះ ដើម្បីបើកមុខឲ្យធំ ងាយស្រួលទាញជនរងគ្រោះចេញ។

ដោយជនរងគ្រោះ ត្រូវបានជួយសង្រ្គោះឲ្យរួចផុតពីគ្រោះ កាលពីវេលាម៉ោងប្រមាណ៦និង ៣០ នាទីថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៩ បន្ទាប់ពីបានធ្លាក់ជាប់កៀប ក្នុងរូងភ្នំ អស់រយ:ពេល៣មកថ្ងៃហើយ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ បុរសឈ្មោះ សិន បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចេញពីផ្ទះទៅរកកើបអាចមន៍ប្រចៀវ នៅក្នុងរូងភ្នំមួយឈ្មោះ ភ្នំហុងទឹក៕

មតិយោបល់