ភ្នំពេញ: រថយន្តមីសស៊ុយបេស៊ីប្រាយតុន បើកដោយជនជាតិចិន បុកហាយឡែនឌ័រ របស់ជនជាតិខ្មែរ ខូចខាតធ្លាក់កាងមុខដោយខ្លួនឯង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក នៅត្រង់ចំណុចស្តុបរង្វង់មូលនាងមច្ឆា តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមីសស៊ុយប៊ីស៊ីប្រាយតុន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ 0065 បើកដោយបុរសជនជាតិចិនម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។ ចំណែករថយន្តហាយឡែនឌ័រ ពណ៌ ពាក់ផ្លាកលេខកំពង់ចាម 2C 4599 បើកដោយបុរសជនជាតិខ្មែរម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តមីសស៊ុយប៊ីស៊ីប្រាយតុន បើកដោយជនជាតិចិន និងរថយន្តម៉ាកហាយឡែនឌ័រ បើកដោយជនជាតិខ្មែរ បើកស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ដោយរថយន្តហាយឡែនឌ័របើកខាងមុខ លុះមកដល់ចំណុចកើតហេតុ ខណៈកំពុងឈប់ស្តុប ស្រាប់តែរថយន្ត មីសស៊ុយប៊ីស៊ីប្រាយតុន បើកបុកពីក្រោយបណ្តាលឲ្យធ្លាក់កាងមុខខ្លួនឯង ហើយរថយន្តហាយឡែនឌ័រ ខូចខាតកំណាត់ក្រោយ ។
ក្រោយពេលកើតហេតុម្ចាស់យន្តទាំង២គ្រឿង ដោយខាងរថយន្តរបស់ជនជាតិចិន ចេញថ្លៃជួសជុលរបស់របស់ជនជាតិខ្មែរបញ្ចប់រឿង ៕
មតិយោបល់