ព័ត៌មានជាតិ

រថយន្តVIPដឹកអ្នកដំណើរ ស្ទឹងត្រែង>ភ្នំពេញ១គ្រឿង រេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុករះបាក់បង្គោលភ្លើង

ភ្នំពេញ: នៅវេលាម៉ោង ០៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្តោយផ្លូវជាតិ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រថយន្តVIPដឹកអ្នកដំណើរ ស្ទឹងត្រែង>ភ្នំពេញ១គ្រឿង បើកបរក្នុងល្បឿនលឿនបានរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវហើយបុករះ បណ្តាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណ: អស់១ដើម ហើយរថយន្តបង្កហេតុត្រូវរងការខូចខាត បែកកង់មុខខាងឆ្វេង និងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក ក៏បានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕

មតិយោបល់