ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ស្រី) រងរបួសធ្ងន់១៥នាក់ (ស្រី៩នាក់) និងរបួសស្រាល៣នាក់ (ស្រីម្នាក់)។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងយានផ្សេងៗ១គ្រឿង។
របាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក (ស្លាប់២នាក់) ស្រវឹង១លើក (ស្លាប់ម្នាក់) និងមិនប្រកាន់ស្តាំ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៤នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមានផ្លូវខេត្ត-ក្រុង ចំនួន៤លើក និងផ្លូវលំ ចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមានម៉ូតូ២លើក រថយន្តធុនតូច៣លើក និងរថយន្តធុនធំ១លើក។
របាយការណ៍បានបន្ដថា ខេត្តរាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ ៣លើក ស្លាប់៣នាក់ (ស្រី) របួស១២ក់ (ស្រី៨នាក់) និងខេត្តព្រះសីហនុ ២លើក របួស៤នាក់ (ស្រីម្នាក់)។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា លទ្ធផលត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន៤១៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២២៩១គ្រឿង និងពិន័យសរុប១៨៧៧គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនាពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១២ ខែមិថុនា ដល់ម៉ោង១៤ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦)៕
មតិយោបល់