ព័ត៌មានជាតិ

ឃុំចំនួន៣ តាមដងទន្លេស្រែពក នៅស្រុកលំផាត់ កំពុងរងការលិចលង់ ដោយសារជំនន់ទឹកភ្លៀង

រតនគិរីៈ នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ទន្លេស្រែពកកំពស់ទឹកឡើងដល់១៣.៤០ ម៉ែត្រលើសកម្រិតប្រកាសអាសន្ន ១២.៥០ម៉ែត្រហើយ។

តាមការអោយដឹងពីលោក នូ ថេ អភិបាលស្រុកលំផាត់នាមុននេះបន្តិច កម្ពស់ទឹកហក់ឡើងខ្លាំងថែមទៀត ដោយភ្លៀងនៅបន្តធ្លាក់ ហើយឃុំចំនួន៣ ក្នុងស្រុកលំផាត់ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន ឃុំសេដា ឃុំកាលែង ឃុំជ័យឧត្តម។

ដោយមានបទបញ្ជាពីសំណាក់លោក ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្តរួចមក គណៈបញ្ជាការឯកភាពស្រុកលំផាត់ សហការជាមួយខាងតំបន់ប្រតិបត្តិការសឹករងខេត្តប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ហើយបានជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពរួចហើយ៕

មតិយោបល់