ភ្នំពេញៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ នុង រដ្ឋា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកបររថយន្ត (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងទី២.ឈ្មោះ ធួន ប៊ុនទី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ផន ចាន់ណា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរផលិតករភាពយន្ត។
វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ី 1000034 គ្មានស្លាកលេខ និងដែកសរសៃស្មា សម្រាប់ហាលខោអាវចំនួន០៥ដើម (ជារបស់ជនសង្ស័យឈ្មោះ នុង រដ្ឋា និងឈ្មោះ ធួន ប៊ុនទី) ។
ដំណើររឿង៖ នាវេលាថ្ងៃកើតហេតុ ក្នុងទីតាំងខាងលើ ជនរងគ្រោះឈ្មោះ ផន ចាន់ណា បានសម្រាកនៅក្នុងផ្ទះ ដោយទុកកាបូបស្ពាយ០១(មានដាក់ទូរស័ព្ទដៃ០២គ្រឿង និងកាមេរ៉ាថតរូបចំនួន០១គ្រឿង) នៅក្បែរខ្លួន ពេលនោះ ជនសង្ស័យបានជិះម៉ូតូប្រដាប់ដោយវត្ថុតាងខាងលើ មកធ្វើសកម្មភាពថ្ពក់ យកកាបូបស្ពាយ របស់ជនរងគ្រោះ ក្នុងពេលនោះជនរងគ្រោះ បានភ្ញាក់ឃើញទាន់ ក៏បានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំង០២នាក់ភ័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់។
រហូតដល់វេលាម៉ោង០២ និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូដដែល មករកលួចថ្ពក់យកកាបូបស្ពាយរបស់ជនរងគ្រោះម្តងទៀត តែត្រូវជនរងគ្រោះ ភ្ញាក់ឃើញទាន់ស្រែកឆោឡោឡើង ទន្ទឹមនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់