ព័ត៌មានជាតិ

ទីតាំង ហ្គេមបាញ់ត្រី ១កន្លែង ត្រូវបានកម្លាំង គណ:បញ្ជាការឯកភាព ខណ្ឌទួលគោក ចុះបង្ក្រាប

ភ្នំពេញ: ទីតាំង ហ្គេមបាញ់ត្រី ១កន្លែង ត្រូវបានកម្លាំង គណ:បញ្ជាការឯកភាព ខណ្ឌទួលគោក ចុះបង្ក្រាប នៅផ្ទះលេខ ៤៨បេ ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមចំណាត់ការក្តៅរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាឱ្យលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រួមសហការជាមួយលោក សុឹម ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននរគបាល ខណ្ឌទួលគោក ចៅសង្កាត់ផ្សារដើមគរ នាយកប៉ុស្ត៏ផ្សារដើមគរ នៅម៉ោង០៦:៣០នាទី ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

ក្នុងការចុះបង្ក្រាបនេះផងដែរ ឃើញមាន ទូរហ្គេមបាញ់ត្រី ចំនួន ២គ្រឿង ទូរហ្គេមបៀរ ចំនួន ២១គ្រឿង ដំណើរការចំនួន ១១គ្រឿង លុយចំនួន ២៦មុឺនរៀល ស្ត្រីអ្នកមើលការខុសត្រូវ ចំនួន ២នាក់។

បច្ចុប្បន្ន ទីតាំងខាងលើ ត្រូវបានឃ្លុំបេ បណ្តោះអាសន្ន និងស្ត្រី ចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់៕

photo_2016-04-26_08-17-25 photo_2016-04-26_08-17-28 photo_2016-04-26_08-17-30 photo_2016-04-26_08-17-37 photo_2016-04-26_08-17-47 photo_2016-04-26_08-17-59 photo_2016-04-26_08-18-16

មតិយោបល់