ព័ត៌មានជាតិ

រន្ធត់ទាំងព្រឹក! បាក់របងសង្កត់ប្ដីប្រពន្ធ២នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ ស្ថិតក្នុងសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មានករណី បាក់របងសង្កត់ត្រូវប្ដីប្រពន្ធ២នាក់ ដែលបម្រើការងារសំណង់នៅក្រុងព្រះសីហនុ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ កម្លាំងសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យហើយ សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយ៕

មតិយោបល់