ឧត្តរមានជ័យៈ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាប ករណីប្រើប្រាស់ ជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម ៖
១/ ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
២/ ឈ្មោះ ផយ ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
៣/ ឈ្មោះ ហៀប ស្រីណែត ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដកហូតវត្ថុតាំងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកក ចំនួន ០៣កញ្ចប់ធំ ០២កញ្ចប់តូច
-ទូរសព្នដៃចំនួន ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកមាស និងសម្ភារៈបម្រើឲ្យការជក់ និងលក់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់