ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់បើករថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ង​ន់នៅ ក្រុងស្ទឹងសែន

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់០១នាក់(ប្រុស) បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦(ផ្លូវវាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ខាងរថយន្តម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2W- 2208 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ ងិន ឆៃស្រេង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរយោធា ភូមិព្រែកមហាទាប ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង នាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាខេត្តកំពង់ធំ។
ចំណែកខាងម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1J. 6841 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ អ៊ុ ធា ភេប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិជាំផល ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ (របួសធ្ងន់)។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ។
ក្រុយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុនិងយក វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់