ព្រះសីហនុៈ មន្រ្តីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រផ្លូវ ១៧២-១៧៣ កំពុងរងការជន់លិច លើផ្លូវជាតិ បណ្តោយប្រមាណពី៣០០ ទៅ៥០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរ បានប្រកាស សូមអ្នកបើកបរយានយន្តផ្សេង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ សូមរកវាងផ្លូវផ្សេងជាបណ្តោះអាសន្នសិន៕
មតិយោបល់