ព័ត៌មានជាតិ

First News: រថយន្តធុនត្រា (Tundra) ប្រលះរថយន្តសុាំយ៉ុង ស្លាប់៤ របួសធ្ងន់ស្រាលច្រើននាក់

សៀមរាប: យ៉ាងហោចណាស់មនុស្សបួននាក់ បានស្លាប់នៅនឹងកន្លែង និងច្រើននាក់ទៀតរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថា្នក់ចរាចរណ៍ រវាងរថយន្តធុនត្រា (Tundra) និងរថយន្តសុាំយ៉ុង ដឹកអ្នកដំណើរ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ស្រុកជីក្រែក ជិតផ្សារកំពង់ក្តី ខេត្តសៀមរាប នាវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

តាមសេចក្តីរាយការណ៍ព័ត៌មានជាបឋម គ្រោះថ្នាក់នេះ គេឃើញមានអ្នកស្លាប់នៅកន្លែងកើត ចំនួន៤នាក់ និងជាច្រើននាក់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្តីរាយការណ៍បញ្ជាក់ថា អ្នកស្លាប់និងរបួសជាអ្នកជិះនិងជាអ្នកបើកបររថយន្តសុាំយ៉ុង រីឯរថយន្ត Tundra ជិះគ្នា៣នាក់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយក្រោយកើនហេតុ រថយន្តធុនត្រា (Tundra) គេចខ្លួនបាត់។ រថយន្តទាំង២គ្រឿងរងការខូចខាត ខ្ទិចខ្ទេចទាំងស្រុង។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តិចទៀតនេះ៕

photo_2016-05-10_13-30-05 (2) photo_2016-05-10_13-30-05 photo_2016-05-10_13-30-04 (2) photo_2016-05-10_13-30-04 photo_2016-05-10_13-30-03photo_2016-05-10_13-47-41 photo_2016-05-10_13-47-43 (2) photo_2016-05-10_13-47-43 photo_2016-05-10_13-47-44

មតិយោបល់