ព្រះសីហនុៈ យោងតាមផេកក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ សូមជម្រាបជូនអតិថិជនទាំងអស់ មេត្តាជ្រាបថា ដោយសារតែជំនន់ទឹកភ្លៀង នៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឲ្យទឹកនៅទំនប់ក្បាលឆាយ មានការកើនឡើងជាគំហុក ហើយបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិនី ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក នៅក្រុងព្រះសីហនុទាំងមូល។
ក្រុមការងារ កំពុងរកមធ្យោបាយដើម្បីដាំបង្គោលឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាយល់យោគ៕
មតិយោបល់