ភ្នំពេញៈ យោងតាមផេកមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក ពេជ្រ សុគន្ធ អនុប្រធានការិយាល័យស្តង់ដារ និងមាត្រាសាស្ត្របានដឹកនាំមន្ត្រីជំនាញ សហការជាមួយលោកប្រធានការិយាល័យឧស្សាហកម្មខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង និងជម្រុញការចុះបញ្ជីមាត្រាសាស្ត្រ ដើម្បីការពារនូវសុក្រឹត្យភាព និងភាពត្រឹមត្រូវជូនប្រជាពលរដ្ឋទូ ទៅក្នុងរាជធានីភ្នំពេញ នៅស្ថានីយតូតាល់ បានចំនួន ០១ស្ថានីយ ដែលមានអាសយដ្ឋានស្ថិតនៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាលទ្ធផលមន្ត្រីជំនាញរកឃើញថា៖ ចំពោះការត្រួតពិនិត្យលើកដំបូងនេះគឺ មានភាពអនុលោម ។ លោកក៏បានបន្ថែមទៀតថា ករណីមន្ត្រីជំនាញរកឃើញថា ស្ថានីយណា លួចកាត់សៀលរបស់ក្រសួង ឬសៀលរបស់មន្ទីរ នោះមន្រ្តីជំនាញនឹងធ្វើការផាកពិន័យ នៅនិងស្ថានីយ និងផ្អាកដំណើរការស្ថានីយមួយរយៈ រង់ចាំជាងជំនាញជួយជុលរួច ទើបធ្វើការត្រួតពិនិត្យលើកដំបូងឡើងវិញ ទើបអនុញ្ញាតិអោយលក់ជាធម្មតាវិញបាន៕
មតិយោបល់