ភ្នំពេញ: លោក ចាន់ យុត្ថា បានិយាយថាទឹក នឹងទៅដល់ហើយនៅ បី បួន ថ្ងៃខាងមុខនេះ សុំកុំឲ្យប្រជាពលរដ្ឋនៅក្រុងសេរីសោភ័យ មានការព្រួយបារម្មពីបញ្ហាកង្វះទឹកតទៀត ស្របពេលការនាំទៅពីអាងកំពីងពួយ ទៅអន្តរាគមន៏ជួយដល់ពលរដ្ឋនៅក្រុងសេរីសោភ័ណ បានទៅកាន់សំណង់ស្ទាក់ទឹកព្រៃខ្ពស់ហើយ។
លោក ចាន់ យុត្ថា អ្ននាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ការនាំទឹកពីអាងកំពីងពួយ ទៅកាន់ស្ទឹងសិរីសោភ័ណ ចំណុចដែលលំបាក គឺយើងជំនះបានហើយ គឺពីមាត់អាងកំពីងពួយទៅ មាត់ស្ទឹងបរវេល ដែលមានប្រវែងជាង ២១គីឡូម៉ែត្រ បូមពីទីទាប ទៅកាន់ទីខ្ពស់។
លោកបន្តថា គិតមកត្រឹមថ្ងៃទី៤ឧសភានេះ ទឹកបានហូចូលទៅសំណង់ស្ទាក់ទឹកបរវេលហើយ (មានប្រវែងប្រមាណ ៥៥ គីឡូម៉ែត្រ) ហើយកំពុងបន្តហូរតាមស្ទឹងបរវេល ទៅកាន់សំណង់ស្ទាក់ទឹកព្រៃខ្ពស់ ដែលមានប្រវែងប្រមាណ ៣៣ គីឡូម៉ែត្រ បន្ថែមទៀត។
តាមយុទ្ធសាស្ត្រ របស់ក្រសួងនៅពេលទឹកទៅ ដល់សំណង់ព្រៃខ្ពស់ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការបែងចែកទឹកនេះជា២ផ្នែក ដោយ ១ផ្នែក ត្រូវបង្វែរទៅកាន់ស្ទឹងសិរីសោភ័ណ និង ០១ផ្នែកទៀត ត្រូវទម្លាក់ចូលទៅស្ទឹងមង្គលបូរី ដែលកំពុងខ្វះទឹកដូចគ្នា។
ជាមួយគ្នានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងបានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅក្រុងសេរីសោភ័ណ្ឌ កុំឲ្យមានការព្រួយបារម្ម ពីបញ្ហាកង្វះទឹកតទៀត ព្រោះទឹកយ៉ាងយូបីទៅបួន ថ្ងៃខាងមុខ នឹងទៅដល់មុនពេល ទឹកស្ទឹងសេរីសោភ័ណ្ឌ រីងស្ងួត។
អ្នកនាំពាក្យ រូបនោះ បន្តថា ការនាំទឹកពីអាងកំពីងពួយ ទៅកាន់ស្ទឹងសេរីសោភ័ណ មានចំងាយប្រមាណ ៩០គីឡូម៉ែត្រ មិនមែនជារឿងធម្មតាទេ (គឺនាំទឹកពីទីទាប ទៅកាន់ទីខ្ពស់ប្រមាណជាង ១០ម៉ែត្រ) ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រុមកាងារជំនាញធនធានទឹក បានខិតខំ កាយប្រឡាយ លើកទំនប់ ដំឡើងម៉ាស៊ីន ធ្វើការទាំងថ្ងៃទាំងយប់ ទំរាំបាននាំទឹកទៅដល់ ទៅស្ទឹង បរវេល។
លោកបន្ថែមថាចំណុចដែលលំបាក មានចម្ងាយជាង២១គីឡូម៉ែត្រ ពីអាងកំពីងពួយ មកដល់ស្ទឹងបរវេល ក្រុមកាងារយើងបានពុះពាឆ្លងកាត់ រួចហើយ។ ក្នុងចំងាយផ្លូវដ៏លំបាកនេះ លោករដ្ឋមន្ត្រី បានចាត់ឲ្យក្រុមកាងារ លើកទំនប់ចំនួន៥កន្លែង ដោយមួយកន្លែង យើងប្រើប្រាស់ម៉ាស៊ីនបូមទឹក ទីយូ មុខបីតឹក ចំនួន៥គ្រឿង សរុប ប្រើប្រាស់ម៉ាស៊ីន បូមទឹកចំនួន២៥គ្រឿង ដើម្បីបូមទឹកបណ្តាក់គ្នា បង្ហូចាក់មកស្ទឹងបរវេល។
លោកបញ្ជាក់ថា ឥឡូវ មិនមានអ្វីលំបាកទៀតទេ ព្រោះប្រឡាយបង្ហូរទឹក និងទំនប់យើងបានសាងសងរួចហើយ យើងគ្រាន់តែបូមពី អាងកំពីងពួយ បណ្តាក់គ្នាតាមទំនប់ចំនួន៥កន្លែង មកកាន់ស្ទឹងបរេវល ហើយទឹក នឹងបន្តហូរ តាមស្ទឹងបរវេល ឆ្ពោះទៅស្ទឹងសេរីសោភ័ណ ដោយស្វាយប្រវត្ត តាមបែបធម្មជាតិ គឺពីទីខ្ពស់ទៅកាន់វាលទំនាប ហើយយ៉ាងយូរមួយសប្តាហ៏ទៀត ទឹកនិងហូរដល់ស្ទឹងសេរីសោភ័ណ ហើយជួយអន្តរាគន៏ដល់ការប្រើប្រាស់ទឹក ដល់ពលរដ្ឋនៅក្នុងក្រុងសេរីសោភ័ណ៕
មតិយោបល់