ព្រះសីហនុៈ អាជ្ញាធរស្រុកព្រៃនប់ បានចល័តកម្លាំងចុះសង្គ្រោះពលរដ្ឋមួយចំនួន ដែលជាប់ ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀង នៅក្បែរកន្លែងទឹកលិចផ្លូវជាតិ ក្នុងឃុំជើងគោ ក្រោយពីភ្លៀងធ្លាក់ខ្លាំង នៅតំបន់នោះ ចាប់តាំងពីយប់ថ្ងៃទី៨ ខែសីហា រហូតមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។
លោកសរ កក្កដា អភិបាលស្រុកព្រៃនប់ បានថ្លែងថា មានពលរដ្ឋមួយចំនួន ត្រូវបានក្រុមសង្គ្រោះ នាំយកមកកាន់ទីទួលសុវត្ថិភាព ហើយក្រោយជាប់ក្នុងផ្ទះ ដោយសារជំនន់ទឹកភ្លៀងចេញមិនរួច។
ការស្វែងរកពលរដ្ឋក្នុងករណីនេះ កំពុងធ្វើបន្ត ដោយកម្លាំងចម្រុះគណបញ្ជាការរដ្ឋបាលស្រុក៕
មតិយោបល់