ព័ត៌មានជាតិ

ទីតាំងសត្តឃាតជ្រូកមួយកន្លែង ត្រូវមន្ត្រីកាំកុងត្រូល ឲ្យផ្អាកបណ្តោះអាសន្ន

ភ្នំពេញៈ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៩នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចូលរួមជាមួយគណៈកម្មាធិការ( គ ប ផ ក ) និងកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំង សត្តឃាតជ្រូក ពុំមានច្បាប់គ្រប់គ្រាន់ ស្ថិតនៅទីតាំង ភូមិតាងួន ផ្លូវ ២០០២ សង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង លោកស្រី កែវ សុគន្ធា យើងបានត្រួតពិនិត្យជាក់ស្តែងមាន កន្លែងកាប់ជ្រូក សាច់ជ្រូកពន្លះហើយ។

ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារង សម្រេចឲ្យផ្អាកទីតាំងខាងលើជាបណ្តោះអាសន្ន ហើយអញ្ជើញម្ចាស់ទីតាំង ទៅធ្វើកិច្ចសន្យានៅ គ ប ផ ក និងធ្វើច្បាប់អោយបានត្រឹមត្រូវឡើងវិញ។

ក្នុងនោះមន្ត្រី បានយកគំរូចំនួន ០៧គំរូ បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល៕

មតិយោបល់