ភ្នំពេញៈ ជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿងម៉ាករ៉េហ្វរ ខណៈមកដល់ចំណុចស្តុបពេទ្យចិន ទំនងជាវ៉ាក់អើនឹងអ្វីមួយ ក៏រ៉េចង្កូតរថយន្តទៅបុកក្បាលនាគ ចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តខូចខាតទៅមុខលែងរួចតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងលិចស្តុបពេទ្យ ចិន តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តខាងលើបើកបរដោយស្ត្រីជនជាតិចិន រួមដំណើរជាមួយមិត្តភក្តិម្នាក់ធ្វើ ធ្វើដំណើរតាម បណ្តោយផ្លូវខាងលើក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបពេទ្យចិន រថយន្តបានបើកឆ្លងស្តុប ពេលនោះទំនងជាវ៉ាក់អើ រឺក៏អកស៊ឺនិងអ្វីមួយ ស្រាប់តែរថយន្តរ៉េចង្កូតមកឆ្វេងដៃបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តស្រុញផ្នែកខាងមុខ បែកធុងទឹកនិងបែកប្រេងចង្កូត ទៅមុខលែងរួចតែម្តង ចំណែកក្បាលនាគចែកទ្រូងផ្លូវមិនខូចខាតនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅកាន់មន្រ្តីជំនាញចរាចរណ៍ក្រុង ឲ្យមកចុះធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់